023 986 245 |078 272 785

ភាសា :

ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងក្រុមហ៊ុនដៃគូ ចូលរួមឧបត្ថម្ភកម្មវិធីអុំទូកលើកទី១ នៅខេត្តពោធិ៍សាត់

2019-11-19 15:07:20

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក ដែលបានរៀបចំឡើងជាលើកទី១ នៅក្នុងខេត្តពោធិ៍សាត់ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងក្រុមហ៊ុនដៃគូ បានចូលរួមឧបត្ថម្ភកម្មវិធីអុំទូកខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ។

លោកមេធាវី ម៉េង វណ្ណី និងកញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ តំណាងឱ្យក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងក្រុមហ៊ុន ស៊ី ធី អិល វ៉ាយ អ៊ឹមផត អិចផត ឯ.ក បានយកអំណោយជាភេសជ្ជៈប៉ូវកម្លាំង ញូវ័ន្ត (NEW ONE) ចំនួន១០០កេស ឧបត្ថម្ភដល់គណៈកម្មការរៀបចំ ពិធីបុណ្យអុំទូក ខេត្តពោធិ៍សាត់ ដើម្បីចែកជូនដល់កីឡាករអុំទូកទាំងអស់។

សូមបញ្ជាក់ថា ញូវ័ន្ត (NEW ONE) គឺជាភេសជ្ជៈប៉ូវកម្លាំង ត្រូវបាននាំចូលផ្តាច់មុខពីប្រទេសថៃ ដោយក្រុមហ៊ុន ស៊ី ធី អិល វ៉ាយ អ៊ឹមផត អិចផត ឯ.ក ដែលជាក្រុមហ៊ុនដៃគូមួយរបស់ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ។

គួររំឭកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីជ័យជំនះកងទ័ពជើងទឹកខ្មែរលើពួកចាម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕

 

...
កិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០១៩ របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិកា...

2019-12-25 09:01:17

...
វគ្គបង្ហាត់បង្ហាញ ស្តីពី “ប័ណ្ណប៉ាតង់ និងការរៀបចំឯកសារប្រកាសពន្ធប្រចាំ...

ព្ព្រឹកថ្ងៃអង្គារ ៦កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ង...

2019-11-19 15:08:28

...
ការចុះអធិការកិច្ចហត្ថពលកម្មបរទេស...

ព្រឹកថ្ងៃអង្គារ ៦កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទ...

2019-11-19 15:08:01

...
ការរៀបចំបទបង្ហាញលើវិស័យពាណិជ្ជកម្ម ជូនសមាជិក-សមាជិកាក្រុមមេធាវី...

ថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងនៅថ្ង...

2019-11-19 15:07:42