023 986 245 |078 272 785

ភាសា :

យល់ដឹងផ្នែកច្បាប់៖ ការបង់ពន្ធ​ប្រថាប់​ត្រាលើការ​ផ្ទរ​កម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់​អចលន​ទ្រព្យ

2019-10-22 11:22:03

បច្ចុប្បន្នវិស័យអចលនទ្រព្យ​នៅប្រទេស​កម្ពុជា​មានសន្ទុះ​យ៉ាងខ្លាំង មិនថា​ប្រជាពលរដ្ឋ ឬអ្នកវិនិយោគ​ទេបាន​នាំគ្នា​ប​ណ្តាក់ទុន ទៅលើវិស័យអចលនទ្រព្យជាច្រើន ហើយតាម​រយៈ​ការរីកចម្រើននៃវិស័យ​នេះផងដែរ រដ្ឋក៏​ទទួល​បានចំណូលជា​ច្រើនតាមរយៈការប្រមូលពន្ធប្រថាប់ត្រា ។ ពន្ធប្រថាប់ត្រា គឺជាពន្ធ​ដែល​រដ្ឋប្រមូលតាមរយៈ​ការផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់កា​ប់អច​លនទ្រព្យ​តាមរយៈ​ការទិញ​លក់​ជាអា​ទិ៍ ។

សម្រាប់ស​ប្តាហ៍នេះ កម្ម​វិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាព​ព័ត៌មាន Fresh News សហការជាមួយ​ក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យក​ប្រធានបទស្តីពី ការបង់​ពន្ធប្រថាប់​ត្រា​លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់​អចលនទ្រព្យ មកធ្វើការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​សិស្ស​និស្សិតដូ​ចខាងក្រោ​ម៖

១. ចំពោះអចលនទ្រព្យដែល​បាន​ចុះបញ្ជី​ដោយមាន​ប័ណ្ណ​កម្មសិទ្ធិ (ប្លង់រឹង) រួចរាល់ នៅពេលអចលនវត្ថុត្រូវបានផ្ទេរ នោះ​អ្នក​ទទួល​កម្មសិទ្ធិ​ត្រូវមា​ន​កាតព្វកិច្ចបង់ពន្ធប្រថាប់​ត្រាលើ​ការ​ផ្ទេរ​នោះតា​ម​អត្រា ៤% (បួនភាគរយ) ​ស្របតា​មច្បាប់​ជាធរ​មាន ។

២. ចំពោះអចលនទ្រព្យដែល​បាន​ចុះបញ្ជី​ដោយមាន​ប័ណ្ណ​កម្មសិទ្ធិ (ប្លង់រឹង) រួចរាល់ នៅពេលអចលនវត្ថុត្រូវបានផ្ទេរ នោះ​អ្នក​ទទួល​កម្មសិទ្ធិ​ត្រូវមា​ន​កាតព្វកិច្ចបង់ពន្ធប្រថាប់​ត្រាលើ​ការ​ផ្ទេរ​នោះតា​ម​អត្រា ៤% (បួនភាគរយ) ​ស្រដើម្បីបង់ពន្ធប្រ​ថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ នៅពេលដាក់ពា​ក្យស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់​កាប់​នៅរដ្ឋ​បាល​សុរិយោ​ដី នោះ​កម្មសិទ្ធិករ និងអ្ន​កទទួ​ល​កម្មសិទ្ធិ​ ត្រូវ​មកបំពេញ​ពាក្យស្នើសុំលើ ការបង់ពន្ធ​ប្រថាប់ត្រា​តាមទម្រង់​ដែលចេញដោ​យអគ្គនាយ​កដ្ឋា​ន​ពន្ធដារ ដោយត្រូវភ្ជាប់ជា​មួយ​នូវ សំ​ណុំឯ​កសារផ្ទេរកម្មសិទ្ធិ គំនូសបង្ហាញទីតាំង​អចល​នទ្រព្យ និងកំ​ណត់​បង្ហាញដែល​បញ្ជាក់ពីទំហំពិតប្រា​កដ​នៃអចលនទ្រព្យ​ដែល​ចេញ​ដោយរ​ដ្ឋបាលសុរិយោដី ។​បតា​មច្បាប់​ជាធរ​មាន ។

៣. ក្រោយពីបា​នមកបំ​ពេញពាក្យ​ស្នើសុំ​បង់ព​ន្ធប្រថាប់ត្រា តាម​ទម្រ​ង់​របស់​អគ្គនាយ​កដ្ឋាន​ពន្ធដា​ររួចហើយ កម្ម​សិទ្ធិករ ឬអ្នកទទួល​បន្តនូវសិ​ទ្ធិត្រូវ​ប​ញ្ជូន​ឯកសារ​ទាំង​នោះ​មករដ្ឋបាល​សារ​ពើពន្ធ ដើម្បី​ធ្វើ​ការវា​យតម្លៃជា​ក់ស្តែង និងកំណត់ប្រាក់​ពន្ធ​ដែលត្រូវបង់ចូ​លជាថវិ​ការដ្ឋ ។ ​

៤. ចំពោះ​អចលនទ្រព្យដែលពុំទា​ន់បា​នចុះបញ្ជី (ប្លង់ទន់) ពេ​លដែលអចលនទ្រព្យ​នោះ​ត្រូវបាន​ផ្ទេរសិទ្ធិកាន់កាប់នោះ​អ្នកទទួលសិទ្ធិមាន​កាតព្វកិច្ចត្រូវបង់​ពន្ធប្រ​ថាប់ត្រា​តាមអត្រា ៤% (បួន​ភាគរយ) ស្របតាមច្បាប់ជាធរ​មាន​ដូចគ្នា ​នឹងការផ្ទេរកម្មសិទ្ធិ​លើអចលនទ្រព្យ​ដែលមាន​ប្លង់រឹង​ផងដែ​រ ។

៥. គួរបញ្ជា​ក់ផងដែរ ចំពោះអ​ចលន​ទ្រព្យ​ដែលពុំទាន់ចុះបញ្ជី ដែលបានផ្ទេ​រសិទ្ធិកាន់​កាប់នៅថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ដែលមា​នសាវតា​រផ្ទេរបន្តដៃគ្នា​ច្រើនដ​ងមុនថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៧ អនុញាត​​ឲ្យបង់ពន្ធប្រថាប់ត្រា​តែមួយ​លើក​ចុងក្រោយ ដោយ​អនុគ្រោះ​ឲ្យដ​កចេញនូវ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ៦០០ ០០០ ០០០ (ប្រាំមួយរយលាន) រៀល សម្រាប់​តែ​អចលនទ្រព្យ​ដែលបានស្នើសុំចុះប​ដំបូងនៅរដ្ឋបាល​សុរិយោដី​ប៉ុណ្ណោះ ។

៦. ការផ្តល់ការអនុគ្រោះឲ្យដកចេញ​នូវ មូលដ្ឋានគិតពន្ធប្រថាប់​ត្រាខាងលើ​ គឺមានសុពលភាព​អនុវត្តសម្រាប់​តែអចលនទ្រព្យដែ​លបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាល​សុរិយោដី ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។

៧. ដោយឡែក សម្រាប់អ​ចលនទ្រព្យ​ដែលពុំបាន​ចុះប​ញ្ជី ដែលបា​នផ្ទេរសិទ្ធិ​កាន់កាប់​បន្តដៃ​គ្នាជា​ច្រើនដងមុនថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៧ ត្រូវបង់​ពន្ធប្រថាប់ត្រាមួយដង​លើកចុង​ក្រោយ ដោយមិន​អនុញាត​ឲ្យដក​នូវមូ​លដ្ឋានគិ​តពន្ធ ៦០០ ០០០ ០០០ (ប្រាំមួយរយលាន) រៀល ដូ​ចអចលនទ្រព្យដែលបានស្នើសុំចុះប​ញ្ជី​ឡើយ ។

...
យល់ដឹងផ្នែកច្បាប់៖ សិទ្ធិអ្នកនិពន្ធ (ភាគ ២)...

កាលពីសប្តាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចស​ហការរវាងអង្គភាព...

2019-10-31 13:35:50

...
យល់ដឹងផ្នែកច្បាប់៖ ស្តីពី «ហ៊ីប៉ូតែក»...

ហ៊ីប៉ូតែក ជារបបគតិយុត្តមួយនៃការធានាបំណុលដោយ​​វត្ថុដែលត្រូវបានដាក់ប្រាត...

2019-10-22 11:27:23

...
យល់ដឹងផ្នែកច្បាប់៖ សិទ្ធិអ្នកនិពន្ធ (ភាគ ២)...

កាលពីសប្តាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចស​ហការរវាងអង្គភាព...

2019-10-22 11:26:16

...
យល់ដឹងផ្នែកច្បាប់៖ ការស្នើសុំលិខិតអនុញ្ញាតសាងសង់់...

វិស័យសំណង់នៅប្រទេសកម្ពុជា​នាពេល​បច្ចុប្បន្ន ចាប់ផ្ដើមមានការរីកចម្រើន ន...

2019-10-22 11:24:57