023 986 245 |078 272 785

ភាសា :

ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ គឺជាបណ្តុំអ្នកច្បាប់ជំនាន់ទំនើប បូកផ្សំជាមួយអ្នកជំនាញឯកទេសពាក់ព័ន្ធមួយចំនួន ប្រកបដោយទេពកោសល្យ និងសមត្ថភាពខ្ពស់ រួមគ្នាដើម្បីប្រតិបតិ្តនូវការផ្តល់សេវាផ្នែកច្បាប់ និងសេវាបន្ទាប់បន្សំ ដែលមានលក្ខណៈស្តង់ដា និងគោរពបាននូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ។ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ត្រូវបានទទួលស្គាល់ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៩/គ.ម/១៥ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥ និងត្រូវបានបើកដំណើរការជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ។

ថ្វីត្បិតតែ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ទើបនឹងត្រូវបានបង្កើតឡើង ប៉ុន្តែ មេធាវី និងសមាជិកអ្នកផ្តល់សេវាកម្មច្បាប់ ក៏ដូចជាសមាជិកជំនាញផ្សេងៗ សុទ្ធតែមានចំណេះដឹងខ្ពស់ និងបទពិសោធន៍ជាច្រើនឆ្នាំ លើកិច្ចការសេវាច្បាប់ និងឯកទេសដែលពាក់ព័ន្ធ ព្រមទាំងកិច្ចការសង្គមមួយចំនួន ។ ក្រៅពីចំណេះ ជំនាញ និងបទពិសោធន៍ខាងលើ មេធាវីនៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក៏មានអ្នកឯកទេសក្នុងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធ ប្រកបដោយជំនាញ និងភាពវៃឆ្លាត ដូចជា ការចរចា ការសម្រុះសម្រួល ចូលរួមក្នុងវិធានរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់វិវាទការងារ និងមជ្ឈត្តកម្មវិវាទពាណិជ្ជកម្ម ។

ការផ្តល់សេវាការពារក្តី និងតំណាងក្តីក្នុងប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ និងទូទាំងរាជធានី-ខេត្ត គឺជាការងារយ៉ាងសកម្មរបស់ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ។ ការការពារសិទ្ធិ និងអត្ថប្រយោជន៍កូនក្តី ឬ អតិថិជន គឺជាកាតព្វកិច្ចជាអាទិភាពរបស់មេធាវីគ្រប់រូបនៃក្រុមមេធាវី ដើម្បីធ្វើអោយប្រាកដថា សិទ្ធិ និងអត្ថប្រយោជន៍ទាំងឡាយរបស់កូនក្តី និងអតិថិជន មិនត្រូវបានរំលោភបំពាន និងត្រូវបានការពារស្របតាមច្បាប់ជាធរមាន ។

ការប្រឹក្សាយោបល់លើគម្រោងវិនិយោគនានា ក៏ដូចជា ការរៀបចំឯកសារចុះបញ្ជីគម្រោងវិនិយោគ និងចុះបញ្ជីក្រុមហ៊ុន ការរៀបចំបញ្ជីគណនេយ្យ បញ្ជីពន្ធ ការប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុផ្ទៃក្នុង គឺជាផ្នែកមួយយ៉ាងសំខាន់នៃការផ្តល់សេវាកម្មរបស់ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ហើយកិច្ចការទាំងនេះគឺជាមូលដ្ឋានដែលនាំអោយក្រុមមេធាវីមានដៃគូ និងអតិថិជនជាក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនពាណិជ្ជកម្មជាតិ និងអន្តរជាតិជាច្រើន ដែលមួយចំនួនមានរៀបរាប់ក្នុងព័ត៌មានស្តីពីក្រុមហ៊ុនដៃគូក្នុងគេហទំព័រនេះ ។

បន្ថែមពីកិច្ចការខាងលើ ក្រុមមេធាវី មានទទួលរៀបចំ និងតាក់តែងលិខិតស្នាមផ្សេងៗ ដូចជា កិច្ចសន្យាលក់-ទិញ កិច្ចសន្យាខ្ចីបរិភោគ ភតិសន្យា (កិច្ចសន្យាជួល)…។ល។ កិច្ចព្រមព្រៀងសះជា លិខិតបញ្ជាក់ផ្សេងៗ និងការៀបចំបណ្តាំមរតកជាដើម ។

ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ត្រូវបានដាក់អោយដំណើរការក្រោមប្រព័ន្ធគ្រប់គ្រងរដ្ឋបាលជាក់លាក់មួយ រួមផ្សំនឹងប្រព័ន្ធគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុស្តង់ដារ ដែលជាកត្តាសំខាន់ក្នុងការលើកកំពស់គុណភាពនៃការផ្តល់សេវាកម្មរបស់ក្រុមមេធាវី និងផ្តល់នូវទំនុកចិត្តដល់អតិថិជន ។ ជារួម ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិបំពេញបេសកកម្មរបស់ខ្លួនដោយឈរលើទស្សនវិស័យ គោលបំណង និងទិសដៅច្បាស់លាស់ និងជាក់លាក់ដូចខាងក្រោម៖

ទស្សនវិស័យៈ

ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មិនមែនគ្រាន់ជាអ្នកដោះស្រាយបញ្ហាធំ ប៉ុន្តែ ធ្វើឲ្យប្រាកដថា បញ្ហាធំនឹងមិនកើតមាន ហើយបញ្ហាតូចៗនឹងត្រូវបានដោះស្រាយ ។

គោលបំណងៈ

ធ្វើអោយក្រុមមេធាវីមានលក្ខណៈស្តង់ដារក្នុងការផ្តល់សេវាច្បាប់ និងសេវាបន្ទាប់បន្សំពាក់ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ក្នុងក្របខណ្ឌនៃក្រមសីលធម៌វិជ្ជាជីវៈ ។

ទិសដៅៈ

• ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក្នុងប្រតិបត្តិការផ្តល់សេវាច្បាប់ ។

• ផ្តល់នូវសេវាច្បាប់ ដែលមានគុណភាពខ្ពស់ ក្នុងគ្រប់ករណី និងគ្រប់ពេលវេលា ។

• តម្កល់ផលប្រយោជន៍របស់អតិថិជនជាអាទិភាព ក្នុងក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា ។